Top 10 similar words or synonyms for bắc

darussalam    0.937258

lankan    0.934160

kl    0.932108

chai    0.931948

kỳ    0.929142

perú    0.928993

guam    0.928582

yves    0.928088

militärgrenze    0.927806

mauritania    0.925804

Top 30 analogous words or synonyms for bắc

Article Example
ប្រវត្តិសាស្ត្រវៀតណាម កំឡុងរាជវង្សថាង វៀតណាមត្រូវបានហៅថា អណ្ណាម (គៀវ ចូវ = Giao Châu) រហូតដល់ដើមសតវត្សទី១០នៃ គ.ស. ។ គៀវឈី (Giao Chỉ) (ដែលមានរាជធានីនៅក្បែរៗខេត្តបាក់ និញ = Bắc Ninh សព្វថ្ងែនេះ ) បានក្លាយជាទីប្រជុំជនដោះដូរពាណិជ្ជកម្មយ៉ាងរស់រវើក ដែលទទួលបានទំនិញពីសមុទ្រខាងត្បូង ។ "ប្រវត្តិសាស្ត្រនៃចុងរាជវង្សហាន" (ហៅ ហាន ធូ = Hậu Hán Thư, ចិន:ហៅ ហានស៊ូ = Hou Hanshu) បានកត់ត្រាថាក្នុងឆ្នាំ ១៦៦ គ.ស. បេសកជនទីមួយមកពីចក្រភពរ៉ូម ទៅដល់ប្រទេសចិនតាមរយះច្រកនេះ ហើយនិងពួកឈ្មួញក៏មកតាមច្រកនេះយ៉ាងរហ័សដែរ ។ "រឿងនិទានវ៉ី (Wei)" សតវត្សទី៣ (ងុយ លុក = Ngụy Lục, "វ៉ីលូ = Weilue") បានបកស្រាយអំពី"ផ្លូវទឹក"មួយ (ទន្លេក្រហម) ពីជាវជឺ ទៅកាន់អ្វីដែល គឺជាយូណានខាងត្បូងឥឡូវនេះ ។ ពីទីនោះទៅ ទំនិញត្រូវបានយកឡើងដីគោកទៅពាសពេញប្រទេសចិន កាត់តាមតំបន់មួយចំនួន នៃឃុនមិង(Kunming) និងឆឹងទូ(Chengdu)​​ សម័យថ្មីនេះ ។
ប្រវត្តិសាស្ត្រវៀតណាម រាជវង្សលីធ្លាប់មានសង្គ្រាមពីរធំៗជាមួយ សុងចិន និងមានចម្បាំងតិចតួចទល់នឹងប្រទេសចាម្ប៉ាជិតខាងនៅភាគខាងត្បូង ។ សមរភូមិគួរឲកត់សំគាល់បំផុតបានប្រព្រឹត្តទៅនៅលើទឹកដីចិន ១០៧៥ គ.ស. ។ នៅពេលដែលដឹងថាមានការលុកលុយរបស់សុងដ៏ធំអស្ចារ្យ ទាហាន និងកងទ័ពជើងទឹកលីសរុបទៅប្រហែល ១០០,០០០នាក់ក្រោមការបញ្ជារបស់ លី ធួង គៀត (Lý Thường Kiệt) តុង ដាន (Tông Đản) បានប្រើប្រត្តិបត្តិការដែលប្រកបដោយមហិច្ឆតាដើម្បីកម្ទេចឲបានមុននូវការដាក់ពង្រាយកងទ័ពរបស់សុងបីកងពលនៅឯ យ៉ុង ចូវ (Yong Zhou), ឈិន ចូវ (Qin Zhou) និងលៀន ចូវ (Lian Zhou) សម័យបច្ចុប្បន្ន គ័ងតុង (Guangdong) និងគ័ងស៊ី (Guangxi)ហើយនិងបានកាប់សម្លាប់ជនជាតិចិន១០០,០០០ នាក់ទៀត ។ រាជវង្សសុងបាននាំមកដោយកំហឹងសងសឹក និងឈ្លានពាន ដាយ វៀត ក្នុងឆ្នាំ១០៧៦ ក៏ប៉ុន្តែកងទ័ពសុងត្រូវបានដកថយទៅវិញនៅឯសមរភូមិទន្លេ ញូ ង៉ុយយិត (Như Nguyệt) ដែលគេស្គាល់ជាទូទៅថាជាទន្លេកៅ ឥឡូវស្ថិតក្នុងខេត្ត បាក់ និញ (Bắc Ninh)ប្រហែលជា៤០ គ.ម.ពីរដ្ឋធានីថ្មី ហានណូយ ។ មិនថាខាងណាទេក៏មិនអាចយកឈ្នះគ្នាបាន ដូច្នេះរាជវង្សលីបានសុំឲមានការផ្អាកសង្គ្រាម ដែលរាជវង្សសុងក៏បានយល់ព្រមដែរ ។
ប្រវត្តិសាស្ត្រវៀតណាម ស្ថិតក្រោមរាជបញ្ជានៃព្រះចៅណាប់ប៉ូឡេអុងទី៣នៃប្រទេសបារាំង (Napoleon) សំពៅកំភ្លើងបារាំង ក្រោមការដឹកនាំរបស់ រីហ្កូលត៍ ដឺ ហ្សង់នូលី (Rigault de Genouilly) បានវាយប្រហារកំពង់ផែ ដា ណាង (Đà Nẵng) ក្នុងឆ្នាំ១៨៥៨ បង្កឲមានការបំផ្លាញសំខាន់ៗ នៅតែបរាជ័យគ្មានកន្លែងឈរជើងជាបន្តបន្ទាប់ ក៏នៅតែរងទុក្ខវេទនាដោយសារតែជំងឺ នៅតំបន់ក្ដៅហើយសើមទៀត ។ ដឺ ហ្សង់នូលី បានចេញសំពៅទៅត្បូងនិងកាន់កាប់ទីក្រុង គា ឌិញ (Gia Định) ដែលមានការពារមិនរឹងមាំ (សម័យបច្ចុប្បន្ន ទីក្រុង ហូ ជី មិញ) ។ ពីឆ្នាំ១៨៥៩ដល់១៨៦៧ កងទ័ពបារាំងបានពង្រីកការគ្រប់គ្រងរបស់ពួកគេទៅ លើខេត្តទាំងប្រាំមួយតាមតំបន់ដីសណ្ដទន្លេមេគង្គ ហើយបានបង្កើតអាណានិគមដែលគេស្គាល់ថាជាកូសាំងស៊ីន ។ ពីរបីឆ្នាំក្រោយមកទៀត កងទ័ពបារាំងបានឈរជើងនៅលើដីវៀតណាមខាងជើង (ដែលគេហៅថាតុងកឹង) ហើយកាន់កាប់បាន ហានណូយពីរដងក្នុងឆ្នាំ១៨៧៣ និង១៨៨២ ។ ពួកបារាំងបានរៀបចំថែរក្សាតុងកឹង ក្នុងកណ្ដាប់ដៃរបស់ពួកគេ ទោះបីជាទាំងពីរលើក មេបញ្ជាការកំពូលៗរបស់ពួកគេ ផ្វ្រង់ស៊ីស ហ្កាញ៉េ (Francis Garnie)និងហង់រី រីវ្យែរ (Henri Rivière)ត្រូវបានពួកស្ទាក់វាយនិងសម្លាប់ចោលក៏ដោយ ។ បារាំងបានក្ដោបក្ដាប់អំនាចលើប្រទេសវៀតណាមទាំងមូលបន្ទាប់ពីសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥)ហើយ ។ សហភាពឥណ្ឌូចិន ត្រូវបានបង្កើតឡើងក្នុងខែតុលា ១៨៨៧ពីអណ្ណាម (ទ្រុង គី=Trung Kỳ,វៀតណាមកណ្ដាល) តុងកឹង (បាក់ គី=Bắc Kỳ, វៀតណាមខាងជើង) កូសាំងស៊ីន (ណាម គី=Nam Kỳ,វៀតណាមខាងត្បូងនិងកម្ពុជាជាមួយឡាវដែលបានបញ្ចូលក្នុងឆ្នាំ១៨៩៣) ។ នៅក្នុងសហភាពឥណ្ឌូចិន កូសាំងស៊ីនមានឋានៈជាអាណានិគម អណ្ណាមជារដ្ឋក្រោមអាណាព្យាបាលដែលមានតែឈ្មោះដែលរាជវង្សង្វៀននៅតែគ្រប់គ្រង និងតុងកឹងមានអភិបាលបារាំងម្នាក់ ដែលមានអភិបាលកិច្ចក្នុងស្រុកដំណើរការដោយមន្ត្រីៗវៀតណាម ។