Top 10 similar words or synonyms for ពន

បទព    0.631857

យពន    0.620747

នពន    0.554048

ងពន    0.551508

រពន    0.536213

របទព    0.510392

ពសម    0.504195

ធន    0.502267

ពរបស    0.490424

ពទ    0.477912

Top 30 analogous words or synonyms for ពន

Article Example
មង្គល៣៨ប្រការ ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)​ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​ ។​
មង្គល៣៨ប្រការ អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំវិញទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ​ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា (យ៉ាង​នេះ) ថា
សុវណ្ណសាមជាតក លំដាប់​នោះ មាតា​បិតា​របស់​កុលបុត្រ​នោះ បាន​ស្តាប់​ពាក្យ​របស់​កូន​ហើយ ក៏​មាន​សភាព​ដូច​ជា​បែក​បេះ​ដូង​ជា​៧​ចម្រៀក ព្រោះ​មាន​បុត្រ​តែ​មួយ ញាប់​ញ័រ​ដោយ​សេចក្តី​ស្នេហា​ចំពោះ​បុត្រ បាន​ពោល​ថា "កូន​សម្លាញ់ កូន​ជា​ទំពាំង​នៃ​ត្រកូល ហាក់​ដូច​ជា​កែវ​ភ្នែក ឬ​ដូច​ជា​ជីវិត​របស់​យើង​ទាំង​ពីរ​នាក់។ ឪពុក​និង​ម៉ែ បើ​វៀរ​ចាក​កូន​ហើយ នឹង​មាន​ជីវិត​បាន​ដូចម្តេច​ទៅ ជីវិត​របស់​យើង​ទាំង​ពីរ​ក៏​ចាស់​ណាស់​ទៅ​ហើយ នឹង​ស្លាប់​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ឬ​ក៏​ខាន​ស្អែក យ៉ាង​នេះ កូន​នៅ​ប្រាថ្នា​ចាក​ចោល​ឪពុក​ម្តាយ​ទៅ​ទៀត​ឬ។ ធម្មតា​ បព្វជ្ជា​គឺ​បុគ្គល​ធ្វើ​បាន​ដោយ​លំបាក​ក្រៃ​លែង កាល​ត្រូវ​ការ​ត្រជាក់ ក៏​រមែង​បាន​ក្តៅ កាល​ត្រូវ​ការ​ក្តៅ ក៏​រមែង​បាន​ត្រជាក់ ព្រោះ​ហេតុ​នោះ​ កូន​​កុំ​បួស​ឡើយ"។ កុលបុត្រ​នោះ បាន​ស្តាប់​ឮពាក្យ​របស់​មាតា​បិតា​ដូច្នោះ​ហើយ ក៏​ដល់​នូវ​ទុក្ខ​ទោមនស្ស អង្គុយ​ឱន​មុខ សៅសោក មិន​បរិភោគ​អាហារ​អស់​៧​ថ្ងៃ។ លំដាប់​នោះ​មាតា​បិតា​របស់​កុលបុត្រ​នោះ បាន​គិត​គ្នា​ថា "បើ​កូន​របស់​យើង​មិន​បាន​នូវ​ការ​អនុញ្ញាត​បួស​ទេ មុខ​តែ​នឹង​ស្លាប់​ជា​មិន​ខាន ហើយ​យើង​នឹង​មិន​បាន​ឃើញ​កូន​ទៀត​ឡើយ តែ​បើ​កូន​បាន​រស់​នៅ​ក្នុង​ភេទ​ជា​អ្នក​បួស យើង​គង់​នឹង​បាន​ជួប​ប្រទះ​ឃើញ​មុខ​តទៅ​ទៀត"។ កាល​បាន​គិត​គ្នា​ហើយ ទើប​អនុញ្ញាត​ថា "នែ​កូន​សម្លាញ់​ មាតា​បិតា​អនុញ្ញាត​អោយ​កូន​ហើយ ចូរ​កូន​បួស​ចុះ"។ កុលបុត្រ​នោះ បាន​ស្តាប់​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ បង្អោន​សរីរៈ​ទាំង​អស់​ចុះ ក្រាប​ទៀប​បាទា​នៃ​មាតា​បិតា ថ្វាយ​បង្គំ​លា ចេញ​ពី​ក្រុង​សាវត្ថី ទៅ​កាន់​ជេតពន​មហា​វិហារ។ ទៅ​ដល់​ហើយ បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ភគវា ទូល​សូម​បព្វជ្ជា​នឹង​ព្រះ​អង្គ។ ព្រះ​បរម​សាស្តា​បាន​ត្រាស់​បង្គាប់​អោយ​ភិក្ខុ​មួយ​អង្គ បំបួស​កុលបុត្រ​នោះ​ជា​សាមណេរ។ ចាប់​តាំង​អំពី​សាមណេរ​នោះ​បួស​ហើយ លាភសក្ការៈ​បាន​កើត​ឡើង​យ៉ាង​ច្រើន​ដល់​លោក។ សាមណេរ​នោះ​បាន​ញុំាង​អាចារ្យ​និង​ឧបជ្ឈាយ៍​អោយ​ត្រេក​អរ លុះ​គ្រប់​ព្រះជន្មហើយ ក៏​បាន​ឧបសម្បទា​ជា​ភិក្ខុ សិក្សា​ព្រះធម៌​ព្រះ​វិន័យ​បាន​៥​វស្សា​ក៏​គិត​ថា យើង​នៅ​ក្នុង​ទីនេះ ច្របូក​ច្របល់​ទៅ​ដោយ​ពួក​ញាតិ​ជា​ដើម មិន​សម​គួរ​ដល់​យើង​ឡើយ។ ព្រះ​ភិក្ខុ​ប្រាថ្នា​នឹង​បំពេញ​នូវ​វិបស្សនាធុរៈ ទើបរៀនព្រះកម្មដ្ឋាន​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ហើយ​ចេញ​អំពី​ជេត​ពន​មហាវិហារ ទៅ​កាន់បច្ចន្តគ្រាម បាន​អាស្រ័យ​នៅ​នឹង​សេនាសនៈ​ក្នុង​ព្រៃ នា​បច្ចន្តគ្រាម​នោះ​ឯង។ ព្រះ​ភិក្ខុ​អង្គ​នោះ​ចម្រើន​វិបស្សនា​ក្នុង​ទី​នោះ សូម្បី​ព្យាយាម​ដល់​ទៅ​១២​ឆ្នាំ ក៏​មិន​អាច​ញុំាង​នូវ​គុណ​វិសេស​អោយ​កើត​ឡើង​បាន​ឡើយ។ ចំណែក​មាតា​បិតា​របស់​ភិក្ខុ​វិញ ពេល​វេលា​បាន​កន្លង​ទៅៗ ពួក​ជន​ទាំង​ឡាយ​ដែល​ជា​អ្នក​ធ្វើ​ស្រែ ឬ​ជា​អ្នក​ជួញ​ដូរ​អោយ​លោក​សេដ្ឋីនោះ បាន​កាន់​យក​នូវ​សម្បត្តិ​នោះ​ៗ ជា​របស់​ខ្លួន តាម​ដែល​ខ្លួន​ពេញ​ចិត្ត សូម្បី​ទាសកម្មករ​ក្នុង​ផ្ទះ​ជា​ដើម ក៏​កាន់​យក​មាស​ប្រាក់​ និង​របស់​របរ​ផ្សេង​ៗ រត់​ចេញ​ពី​ផ្ទះ​អស់​ទៅ។ ក្រោយ​មក​ជន​ទាំង​ពីរ​នាក់​នោះ​ធ្លាក់​ខ្លួន ដល់​នូវ​ក្តីទុក្ខ​លំបាក មិន​មាន​អ្នក​ទំនុក​បម្រុង​សូម្បី​តែ​ម្នាក់​ឡើយ ត្រូវ​លក់​ផ្ទះ​ហើយ​ក៏​មិន​មាន​ទី​អាស្រ័យ​នៅ ដល់​នូវ​ភាព​ជា​បុគ្គល​ដែល​គួរ​អោយ​អាណិត​ក្រៃ​លែង។ ជន​ទាំង​ពីរ​ត្រូវ​ស្លៀក​ដណ្តប់​សំពត់​ចាស់​ៗ កាន់​អំបែង​ដើរ​សូម​ទាន​គេ អាស្រ័យ​នៅ​ក្រោម​ដើម​ឈើ ឬ​សំយាប​ផ្ទះ​នៃ​អ្នក​ដទៃ។
រឿងចៅតប់ប្រមល់ ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឲ្យ​បុរស​យក​មាស ៣ ដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះ ជំពាក់​រាជការ ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំង ៣ ដុំ​នោះ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ភ្លាម ។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក​ ១ ដុំ​ទៅ ថ្វាយ​ព្រះមហាក្សត្រ ។ លុះ​ទ្រង់​សាក​សួរ​ពី​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ ។ ស្តេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឲ្យ​ហៅ​បុរស​នោះៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត ។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួន ៣ ដុំ​បាន​ជូន​មក​ព្រះរាជ​អាជ្ញា​ហើយ» ។ ស្តេច​ឲ្យ​ទារ​យក​មាស ២ ដុំ​ពី​ព្រះរាជ​អាជ្ញានោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ​ព្រះ​អង្គ​ថែម​ទៀត ។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ» ។ ស្តេច​ទ្រង់​ឲ្យ​យក​បុរស​នោះ ទៅ​ឃុំ ។ ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឲ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្តី​បុរស​នោះ ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្តេចៗ ទ្រង់​ឲ្យ​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឲ្យ​មាន​ទាស់​ចិត្ត​នាយ​តម្រួត ។ បុរស​នោះ​ក្រាប​ទូល​ថា « ទូល​ព្រះ​បង្គំ​មាន​សេចក្តី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់» ។ ស្តេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់​ប្រមល់​នោះ​មក​ឲ្យ​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឲ្យ​ពិឃាត​ឯង ក្នុង​គ្រា​នេះ» ។ បុរស​ឮ​ដូច្នោះ​ក៏​ភ័យ គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក ដោយ​ខ្លាច​អំណាច​ស្តេច ក៏​ក្រាប​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឲ្យ​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល​ព្រៃ​ឆ្ងាយ​ទៅ ។ ព្រះឥន្រ្ទ បើក​ព្រះនេត្រ​ទិព្វ​មក​ឃោះ​បុរស​នោះ​មាន​សេចក្តី​វេទនា លំបាក​ដូច្នោះ ក៏និម្មិត្ត​ជា​អាស្រម ១ នៅ​ខាង​មុខ​ទី​ដែល​បុរស​ដើរ​ទៅ ហើយ​ព្រះឥន្រ្ត​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី ។ បុរស​ មើល​ទៅ​ឃើញ​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ ។ ឥសី​សួរ​ថា «ចៅ​មាន​ហេតុ​អ្វី?» ។ បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្តេច​ឲ្យ​រក​សត្វ​តប់​ប្រមល់​ យក​ទៅ​ថ្វាយ ។ ឥសី​ថា «ចៅ​កុំ​ព្រួយ» រួច​ឥសី​បាន​យក​បំពង់​ពក ១ មក​សែក​មន្ត​វិជ្ជា​សិល្ប​សាស្រ្ត​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​សត្វ​សាហៅ​ទាំង​អស់ ហើយ​ឥសី​ដែក​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ ឲ្យ​ទៅ​បុរស រួច​ផ្តាំ​ថា «ឲ្យ​យក​ទៅ​ថ្វាយ​ស្តេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឲ្យ​ស្តេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ​វាំង​ឲ្យ​ជិត សឹម​ប់​ឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់» ។
សារីបុត្រ ការ​បដិបត្តិ​ល្អ​របស់​ព្រះ​សារីបុត្រ ដែល​បាន​ទទួល​ព្រះ​ពុទ្ធ​តម្រាស់​សរសើរ​ថា ដូច​ជា​ម្តាយ​អ្នក​អោយ​កំណើត​បុត្រ ដូច​មាន​សម្តែង​ទុក​ក្នុង​បាលី​សច្ចវិភង្គ​សូត្រ នៃ​គម្ពីរ​មជ្ឈិម​និកាយ ឧរិ​បណ្ណា​សកៈ សម្តែង​អំពី​ព្រះ​មាន​ព្រះភាគ ត្រាស់​សរសើរ​ព្រះ​សារីបុត្ត​ត្ថេរ និង​ព្រះ​មហា​មោគ្គល្លាន​ត្ថេរ​ថា សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ឥសិបតន​មិគទាយវ័ន ក្បែរ​ក្រុង​ពារាណសី ត្រាស់​រៀប​រាប់​អំពី​ព្រះ​អង្គ សម្តែង​ធម្ម​ចក្រ គឺ​ព្រះ​ធម្ម​ទេសនា​ក្នុង​ព្រៃ​ឥសិបតន​មិគទាយវ័ន ដែល​សមណ​ព្រាហ្មណ៏ ទេព្តា មារ ព្រហ្ម ឬ​អ្នក​ណា​មួយ​ក្នុង​លោក មិន​អាច​រា​រាំង​បាន ហើយ​ត្រាស់​ណែនាំ​អោយ​ភិក្ខុ​ទាំង​ឡាយ​គប់​រក​ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន​ដែល​ជា​បណ្ឌិត ជា​អ្នក​អនុគ្រោះ​ដល់​មិត្ត​ស​ព្រហ្ម​ចារី​ភិក្ខុ​ផ្សេង​គ្នា ត្រាស់​ប្រៀប​ប្រ​ដូច​ព្រះ​សារីបុត្រ​​ទៅ​នឹង​មាតា​អ្នក​អោយ​កំណើត ព្រះ​មោគ្គល្លាន​ដូច​ជា​មេ​ដោះ ព្រះ​សារីបុត្រ ជា​អ្នក​ណែនាំ​អោយ​តាំង​នៅ​ក្នុង​សោតា​បត្តិ​ផល ព្រះ​មោគ្គល្លាន ក៏​ណែ​នាំ​អោយ​តាំង​នៅ​ក្នុង​មគ្គ​ផល​ខ្ពស់​ឡើង។ និង​ព្រះ​សារីបុត្រ​ជា​អ្នក​អាច​អធិប្បាយ​អរិយ​សច្ច​៤​ដោយ​ពិស្តារ​បាន។ លុះ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ដូច្នេះ​ហើយ ទើប​ទ្រង់​ក្រោក​ឡើង​យាង​ចូល​ទៅ​កាន់​ព្រះ​វិហារ ឯ​ព្រះ​សារីបុត្រ​ក៏​សម្តែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ​ដោយ​បាន​ អធិប្បាយ​អរិយ​សច្ច​៤ អោយ​ស្តាប់​យ៉ាង​ពិស្តារ។ មាន​ព្រះ​ពុទ្ធ​វចនៈ​ត្រាស់​សរសើរ​ព្រះ​សារីបុត្ត​ត្ថេរ ថា​ជា​បុគ្គល​ឯក ផ្នែក​សម្តែង​ធម្ម​ចក្រ​បាន​ត្រូវ​តាម​ព្រះពុទ្ធ​បំណង ក្នុង​បាលី​គម្ពីរ​អង្គុត្តរ​និកាយ​ឯក​និបាត នៃ​បុគ្គល​វគ្គ ដោយ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​លើក​តម្កើង​សមត្ថភាព​របស់​លោក​ថា ជា​បុគ្គល​ឯក មាន​សេចក្តី​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ពិចារណា​មើល​មិន​ឃើញ​បុគ្គល​ណា​ម្នាក់​ដែល​ជា​អ្នក​ប្រកាស​ធម្ម​ចក្រ​ដ៏​ប្រសើរ​ដែល​តថាគត​ប្រកាស​ទុក​ហើយ អោយ​បាន​ស្មើ​តថាគត ដូច​សារីបុត្រ ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​រមែង​ប្រកាស​ព្រះ​ធម្ម​ចក្រ​ដ៏​ប្រសើរ ​ដែល​តថាគត​ប្រ​កាស​ទុក​ហើយ​បាន​ល្អ ដូច​ជា​តថាគត​ដែរ កិត្តិ​គុណ​ជា​អច្ឆរិយៈ ផ្នែក​មាន​សមត្ថភាព​ពិសេស​មួយ​ ដែល​ធ្វើ​អោយ​លោក​បាន​ទទួល​ការ​តែង​តាំង មាន​ចារឹក​ប្រាកដ​ក្នុង​បាលី​គម្ពីរ​អង្គុត្តរ​និកាយ ឯក​និបាត តាម​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តែង​តាំង​ឯតទគ្គៈ ដល់​សារីបុត្រ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​កំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ ដែល​ជា​សាវក​របស់​តថាគត ខាង​មាន​បញ្ញា​ច្រើន។ ភាវៈ​ជា​អ្នក​មាន​បញ្ញា​លើស​លប់​របស់​ព្រះ​សារីបុត្ត​ត្ថេរ ក្រៅ​ពី​ព្រះ​មាន​ព្រះ​ភាគ​បាន​ទ្រង់​ប្រកាស​លោក​អោយ​ជា ឯតទគ្គ​ហើយ ថែម​ទាំង​បាន​ត្រាស់​សរសើរ​លោក​ក្នុង​ផ្នែក​ជា​អ្នក​មាន​បញ្ញា​ច្រើន​ន័យ​ទៀត ដូច​មាន​ចារឹក​ទុក​ក្នុង​បាលី​គម្ពីរមជ្ឈិមនិកាយ​ឧបរិបណ្ណាសកៈ នៃអនុបទ​វគ្គ ក្នុង​អនុបទ​សូត្រ​ដែល​សម្តែង​ដោយ​លំដាប់​បទ ( ប៉ុន្តែ​នឹង​លើក​មក​ត្រឹម​តែ​ចំណែក​ខ្លះ) បញ្ជាក់​ថា សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​វត្ត​ជេត​ពន​មហា​វិហារ​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី​កសាង​ក្បែរក្រុងសាវត្ថី​ក្នុង​គ្រា​នោះ​ព្រះ​​មាន​ព្រះ​ភាគ​ត្រាស់​អោយ​ភិក្ខុ​ទាំង​ឡាយ​ស្តាប់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​ជា​បណ្ឌិត ជា​អ្នក​មាន​ប្រាជ្ញា​ច្រើន ជា​អ្នក​មាន​ប្រាជ្ញា​ក្រាស់​ជា​អ្នក​មាន​ប្រាជ្ញា​វាង​វៃ ជា​អ្នក​មាន​ប្រាជ្ញា​រហ័ស​ ជា​អ្នក​មាន​ប្រាជ្ញា​មុត​ស្រួច​ ជា​អ្នក​មាន​ប្រាជ្ញា​ទម្លាយ​កិលេស​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្រ​ឃើញ​​ច្បាស់​ធម៌​តាម​លំដាប់​បទ​បាន​ក្នុង​កាល​មួយ​រំពេច​ប៉ុណ្ណោះ ហើយ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​សរសើរ​ព្រះ​សារីបុត្រ ផ្នែក​ខាង​ចូល​រូប​ឈាន​​៤​ និង អរូប​ឈាន ទាំង​ការ​កំណត់​ដឹង​សភាវៈ​ដែល​ជា​រូប និង​អរូប​មក​ជា​អារម្មណ​ថា លោក​ចូល​ទៅ​តាម​លំដាប់​នៃ​ឈាន ហើយ​អាច​កំណត់​ដឹង​ធម៌​តាម​លំដាប់​ថ្នាក់​ឈាន​ទាំង​ដឹង​ច្បាស់​នូវ​ការ​កើត​ឡើង​